អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៥លាន១៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៧ម៉ឺននាក់ និងជាសះស្បើយ១៥៨លាន៦៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៥លាន១៧ម៉ឺន៣ពាន់៣៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧៧ម៉ឺន៧ពាន់១១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៨លាន៦៨ម៉ឺន៣ពាន់៨៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២៦ម៉ឺន៤ពាន់៧២៧នាក់ ស្លាប់ចំនួន៦១ម៉ឺន៣ពាន់៤៩៤នាក់ និងជាសះស្បើយចំនួន២៨លាន២៥ម៉ឺន៤ពាន់៩១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន១៨ម៉ឺន២ពាន់៧២នាក់ ស្លាប់៣៥ម៉ឺន៩ពាន់៦៩៥នាក់ និងជាសះស្បើយ២៧លាន៦៤ម៉ឺន៥ពាន់២២៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន១២ម៉ឺន៥ពាន់៣៥៧នាក់ ស្លាប់ចំនួន៤៧ម៉ឺន៩ពាន់៧៩១នាក់ និងជាសះស្បើយ១៥លាន៥៩ម៉ឺន៦ពាន់៨១៦នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner