មនុស្សស្លាប់ និងរបួស១៧នាក់ ក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៥ជាន់នៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិកូរ៉េខាងត្បូងនិយាយថា អគារកម្ពស់៥ជាន់មួយកន្លែងបានបាក់រលំនៅភាគនិរតីទីក្រុង Gwangju នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ដែលជាលទ្ធផលនោះ មានមនុស្សយ៉ាងតិច៩នាក់បានបាត់បង់ជីវិត និង៨នាក់ផ្សេងទៀតរងរបួស ។

ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិកូរ៉េខាងត្បូងបានទទួលសេចក្តីរាយការណ៍នៅម៉ោង៤និង២២នាទីល្ងាចថ្ងៃពុធនេះថា មានអគារកម្ពស់៥ជាន់មួយកន្លែងបានបាក់រលំ និងសង្កត់ពីលើរថយន្តក្រុងមួយគ្រឿង ដែលមានដឹកមនុស្សចំនួន១៧នាក់ និងកំពុងឈប់នៅក្បែរការដ្ឋានសាងសង់អគារនោះ ។

ភ្លាមៗមូលហេតុនៃការបាក់រលំអគារខាងលើនេះ នៅពុំទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកនៅរស់ ដែលអាចជាប់ខាងក្រោមអគារកំពុងដំណើរការ ៕ ប្រភព៖ Yunhap News

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner