ថៃបន្តមើលឃើញអ្នកស្លាប់ដោយសារ Covid-19 ចំនួន៤៣នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,៣១០ករណីទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៤៣នាក់បន្ថែមទៀត ដោយធ្វើអោយអ្នកស្លាប់សរុបកើនឡើងដល់១ពាន់៣៧៥នាក់ ។ 

ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីៗចំនួន២ពាន់៣១០ករណីផងដែរ  ដោយនាំឲ្យករណីសរុបកើនឡើងដល់១៨ម៉ឺន៧ពាន់៥៣៨ករណី ។

គួរកត់សម្គាល់ ក្នុងចំណោមករណីសរុបដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន២ពាន់២០៨ករណីគឺជាប្រជាជនទូទៅ និង១០២ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner