រដ្ឋមន្រ្តីសុខាភិបាលវៀតណាម៖ វៀតណាមកំពុងដំណើរការទិញវ៉ាក់សាំង Pfizer ដើម្បីចាក់ដល់កុមារមានអាយុពី១២ ដល់ ១៨ឆ្នាំ

វៀតណាម៖ រដ្ឋមន្រ្តីសុខាភិបាលវៀតណាម លោក Nguyen Thanh Long ត្រូវបានសារព័ត៌មានដកស្រង់សម្តីចុះផ្សាយថា វៀតណាមកំពុងដំណើរការស្នើសុំទិញវ៉ាក់សាំងបង្កាជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដើម្បីចាក់ដល់កុមារមានអាយុពី ១២ ដល់ ១៨ឆ្នាំ ។

រដ្ឋមន្រ្តីសុខាភិបាលវៀតណាមរូបនេះបានប្រកាសខាងលើ ក្នុងអំឡុងពេលប្រជុំការងារដាច់ដោយឡែកជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី បារាំង និងស្វីស នៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។ នៅក្នុងជំនួបជាមួយឯកអគ្គ រដ្ឋទូតអូស្ត្រាលី លោក Long បានស្នើសុំប្រាក់ចំនួន ១៣.៥លានដុល្លារអូស្រ្តាលី ចេញពីថវិកាជំនួយ៤០លានដុល្លារអូស្រ្តាលីដល់វៀតណាម ក្នុងការបញ្ជារទិញវ៉ាក់សាំងសម្រាប់កុមារ ។

យោងតាមប្រភពពីអ្នកការទូតបានអោយដឹងថា អូស្ត្រាលីកំពុងផលិតវ៉ាក់សាំងបង្ការជំងឺ Covid-19 ហើយពេលនេះ រដ្ឋាភិបាលអូស្រ្តាលីកំពុងពិចារណាផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសវៀតណាមក្នុងរយៈពេលកន្លះឆ្នាំទៀត ៕ ប្រភព៖ Vietnam Inside

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner