លោកគ្រូ សួង​ បញ្ញា ព្យាករណ៍ថា ម៉ឺន មេឃា និង តាញ់ មករា មានភាគរយឈ្នះ៥០% ៗ ដូចគ្នា ប៉ុន្តែលោកចង់ឲ្យ មករា ឈ្នះដើម្បីជួប ឃីម បូរ៉ា

លោក សួង បញ្ញា គ្រូប្រដាល់ក្លិបប្រដាល់អភិរក្សគុនខ្មែររុងរឿង បានព្យាករណ៍ថា ជំនួបរវាង អ្នកប្រដាល់ ម៉ឺន មេឃា និង តាញ់ មករា នៅថ្ងៃទី១២ ខែមុថុនា ឆ្នាំ២០២១ខាងមុខនេះ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកជើងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រអ្នកតស៊ូគុនខ្មែរគោលជល់ កំពូលជើងឯក គឺមានភាគរយឈ្នះ ៥០% ៗដូចគ្នា ។

គ្រូបង្វឹករូបនេះ ពន្យល់ទៀតថា ជំនួបរវាងអ្នកទាំង២នេះ តាញ់ មករា ជាអ្នកដើរចូលទាត់ជើងក្រោមចាប់វាយជង្គង់ និងវាយកែង រីឯ ម៉ឺន មេឃាវិញ ឈរទ្រឹងចាំវាយកាត់ទាត់ និងប្រើកណ្តាប់ដៃវាយត្រង់ទៅមករា ។


លោក សួង បញ្ញា យល់ឃើញថា រវាងអ្នកទាំង២នេះ លទ្ធផលឈ្នះ មិនអាចព្យាករណ៍ត្រូវនោះទេ ពោលគឺសមត្ថភាពមានសង្ឈឹម៥០% ៗ ដូចគ្នា ហើយ លទ្ធផលដាក់ពិន្ទុរបស់ចៅក្រមអាចនឹង ចម្រូងចំរ៉ាស់គ្នាផងដែរ ។ លោក បញ្ជាក់ទៀតថា លោកពិតជាចង់ឲ្យអ្នកប្រដាល់ តាញ់ មករា ឡើងឈ្នះវគ្គផ្តាច់ព្រ័ត្រ ជួបឃីម បូរ៉ា ទើបការប៉ះគ្នានេះនឹងកក្រើកហើយរិតតែល្អមើល ។

សូមបញ្ជាកថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ្នកតស៊ូគុនខ្មែរគោលជល់ កំពូលជើងឯក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ម៉ឺន មេឃា ជួប តាញ់ មករា រីឯកីឡាករ វេង សុភ័ក្ក្រ ប៉ះ ឈុត សេរីវណ្ណថង ។ដើម្បីស្វែងរកអ្នកឈ្នះនឹងឡើង ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមទឹកប្រាក់៥០០០ដុល្លារ គ្រងខ្សែក្រវ៉ាត់អ្នកតស៊ូគុនខ្មែរគោលជល់ រដូវកាល ឆ្នាំ២០២១ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner