កិច្ចប្រជុំអន្ដរក្រសួងសម្រាប់សិក្សា និងលើកគម្រោងរៀបចំសារមន្ទីរ ដើម្បីដាក់គ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះ ដែលស្រង់បានពីកប៉ាល់លិចកាលសម័យសង្គ្រាមស៊ីវិល

ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួងសម្រាប់សិក្សា និងលើកគម្រោងរៀបចំសារមន្ទីរ ដើម្បីដាក់តាំងនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្រង់បានពីកប៉ាល់លិចកាលពីសម័យសង្គ្រោមស៊ីវិល ចន្លោះឆ្នាំ១៩៧០-១៩៧៥ នៅតាមដងទន្លេមេគង្គ ក្រោមវត្តមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្ដរក្រសួងនេះ តាមរយៈប្រព័ន្ឋវីដេអូសន្និសីទ Zoomនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ, មជ្ឃមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងសមាជិក-សមាជិកា នៃក្រុមការងារអន្តរក្រសួងនេះផងដែរ។

គួរបញ្ជាក់ថា ក្រុមការងារនេះ មានតួននាទី ភារកិច្ចដូចជា ៖ សិក្សាស្វែងរកទីតាំងណាមួយ ឬមួយចំនួន សម្រាប់រៀបចំ សារមន្ទីរដាក់តាំងនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រមូលបានពីកប៉ាល់ ដើម្បីស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល, សិក្សា និងលើកគម្រោងរៀបចំសារមន្ទីរ សម្រាប់ដាក់តាំងនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្រង់បានពីកប៉ាល់លិ ចសម័យសង្គ្រាមស៊ីវិលចន្លោះឆ្នាំ១៩៧០-១៩៧៥ នៅតាមដងទន្លេមេគង្គ។

ជាពិសេសនោះ ក្រុមការងារ ក៏ត្រូវរៀបចំរបាយការណ៍អំពីការរៀបចំសារមន្ទីរនេះ ដើម្បីស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល ហើយក្នុងការអនុវត្តភារកិច្ចខាងលើ ក្រុមការងារត្រូវធ្វើសេចក្ដីរាយការណ៍ និងស្នើសុំយោបល់ដឹកនាំពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏ដូចជាបំពេញការងារផ្សេងៗទៀតតាមការណែនាំពី សម្ដេចក្រឡាហោម ស ខេង និងប្រមុខរាជរដ្ឋាភិបាល៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner