ថៃទទួលស៊ីណូវ៉ាក់​បាន៧.៥លានដូសហើយ រួមទាំង​១​លាន​ដូ​សទៀត ​ថ្ងៃនេះ

នៅថ្ងៃព្រហស្បតិ៍ ទី១០ មិថុនា ២០២១នេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ប្រភេទ​ ​ស៊ី​ណូ​វ៉ា​ក់ ​ចំនួន​១​លាន​ដូ​ស​ទៀត​ ​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​ចិន​ទៅដល់​ប្រទេស​ថៃ​ ​ធ្វើឲ្យ​ចំនួន​វ៉ាក់សាំង​ដែល​ថៃ​ទទួល​ពី​ចិន​កើន​ដល់​៧​លាន​៥​សែន​ដូ​ស​ហើយ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​T​h​e​ ​Nation​។​

​ប្រភព​ថា​ ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ ​ស៊ី​ណូ​វ៉ា​ក់ ​បាន​បញ្ជូន​វ៉ាក់សាំង​ច្រើនជាង​៦​០​០​លាន​ដូ​ស​ទៅកាន់​បណ្តា​ប្រទេស​ច្រើនជាង​៤​០​ប្រទេស​ហើយ​។​

​ប្រភព​បន្ថែម​ទៀត​ថា​ ​វ៉ាក់សាំង​ចិន​ ​ដែល​ត្រូវ​បាន​អង្គការសុខភាព​ពិភពលោក​ទទួលស្គាល់​មួយ​នេះ​ត្រូវ​បាន​ចាក់​ជូន​មនុស្ស​ ​នៅ​ប្រទេសក្រៅ ​ទូទាំង​ពិភពលោក​ ​ចំនួនជា​ង​៤​៣​០​លាន​ដូ​ស​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner