មានការផ្ទុះអាវុធជាច្រើនគ្រាប់នៅខណ្ឌជ្រោយចង្វារ រវាងខ្មាំងកាំភ្លេីង និងសមត្ថកិច្ចក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀនកាលពីវេលាម៉ោង ១ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានចុះបង្ក្រាបករណីគ្រឿងញៀននៅខុនដូមួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយត្រូវបានជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់តដៃប្រហារមកលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យរបួសសមត្ថកិច្ចម្នាក់បញ្ចូនទៅកាន់មន្ទីរពេទ្យ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មន្ទីរប្រឆាំគ្រឿងញៀន បានឲ្យដឹងថា កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន ក ៣ និង ក ១០ បានធ្វើការចុះបង្ក្រាបនៅក្នុងទីតាំងចំណុចកើតហេតុខុនដូរមួយកន្លែង ជាន់ទី១៣ តាមបណ្ដោយផ្លូវកែវចិន្តា ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ភ្លាមនោះជនសង្ស័យនិងបក្ខពួកជាច្រើននាក់ បានប្រើប្រាស់កាំភ្លើង AK និងខ្លី មានគ្រប់ដៃ បាញ់រះនិងសំដៅមកលើកងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន បណ្ដាលឲ្យត្រូវនិងរងរបួសម្នាក់ជាកងកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ភ្លាមនោះត្រូវបានកងកម្លាំងដូចគ្នាដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយមក កងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយនឹងកងកម្លាំងអន្តរាគមន៍របស់អធិការនគរបាលខណ្ឌជ្រោយចង្វារ ធ្វើការចុះបុកចូលក្នុងបន្ទប់ខុនដូរ ឆែកឆេរឃើញវត្ថុតាងមានដូចជាថ្នាំញៀនជាច្រើន និងសម្បកគ្រាប់និងគ្រាប់ AKជាច្រើននៅក្នុងបន្ទប់ខុនដូខាងជាន់ទី១៣នោះផងដែរ។

ចុងក្រោយ កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនិងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែមទៀតនៅជុំវិញកន្លែងកើតហេតុ ដើម្បីតាមចាប់ជនដៃដល់ដែលជាខ្មាន់កាំភ្លើងទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner