ផ្ទុះអាវុ.ធ តដៃជាច្រើនគ្រាប់ ជាមួយនឹងសមត្ថកិច្ច របួ.សសមត្ថកិច្ចម្នាក់ ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន យ៉ាងក្តៅគគុក កាលពីយប់មិញ ក្នុងខណ្ឌជ្រោយចង្វារ

ភ្នំពេញ ៖ នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដោយកម្លាំងសមត្ថកិច្ចនៃ មន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប នៅខុនដូមួយកន្លែង ហើយត្រូវបានជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់តដៃប្រហារមកលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យរបួសសមត្ថកិច្ចម្នាក់របួស នាវេលាម៉ោង ១ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច មន្ទីរប្រឆាំគ្រឿងញៀន បានប្រាប់មកក្រុមការងា TVFB ថា កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន ក ៣ និង ក ១០ បានធ្វើការចុះបង្ក្រាបនៅក្នុងទីតាំងចំណុចកើតហេតុខុនដូរមួយកន្លែង ជាន់ទី១៣ តាមបណ្ដោយផ្លូវកែវចិន្តា ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ភ្លាមនោះជនសង្ស័យនិងបក្ខពួកជាច្រើននាក់ បានប្រើប្រាស់កាំភ្លើង AK និងខ្លី មានគ្រប់ដៃ បាញ់រះនិងសំដៅមកលើកងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន បណ្ដាលឲ្យត្រូវនិងរងរបួសម្នាក់ជាកងកម្លាងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ភ្លាមនោះត្រូវបានកងកម្លាំងដូចគ្នាដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ភ្លាមនោះ មិនចាំយូរ កងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានសហការជាមួយនឹងកងកម្លាំងអន្តរាគមន៍របស់អធិការនគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកអធិការខណ្ឌជ្រោយចង្វា សៀម សុត្ថាវុធ បានបញ្ជារឲ្យលោកអធិការរង ទទួលផែន អន្ដរាគមន៍ ធ្វើការចុះបុកចូលក្នុងបន្ទប់ខុនដូរ ឆែកឆេរឃើញវត្ថុតាងមានដូចជាថ្នាំញៀនជាច្រើន និងសម្បកគ្រាប់និងគ្រាប់ AKជាច្រើននៅក្នុងបន្ទប់ខុនដូខាងជាន់ទី១៣នោះផងដែរ។

ក្រោយពេលកើតហេតុកងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនិងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតបន្តជុំវិញកន្លែងកើតហេតុ ដើម្បីតាមចាប់ជនដៃដល់ដែលជាខ្មាន់កាំភ្លើង បានបាញ់ប្រហារមកលើសមត្ថកិច្ចយកមកផ្ដន្ទាទោសតាមច្បាប់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner