សមត្ថកិច្ចជំនាញបង្ក្រាបករណីជួញដូរគ្រឿងញៀន ៣ករណី រឹបអូសគ្រឿងញៀនជិត ៤គីឡូក្រាម នៅរាជធានីភ្នំពេញ

យោងតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាបនោះ ករណីទី១ធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី៤មិថុនាឆ្នាំ២០២១ នៅចំណុចផ្លូវលំ ផ្ទះជួល ស្ថិតក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ មានឈ្មោះ សេង ស៊ីនួន ហៅ ម៉ាលីស ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ អ៊ុក ធី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្នែរ។

ជាមួយគ្នានោះ សមត្ថិច្ចបានរឹបអូនវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ១គីឡូក្រាម៥៨៧ក្រាម និង៨៤មីលីក្រាម។ ករណីទី២ ធ្វើឡើងនៅម៉ោង១និង៥នាទរំលងអាធ្រាតឈានចូលថ្ងៃទី៧មិថុនាឆ្នាំ២០២១ នៅចំណុច ផ្ទះសំណាក់ សម្បត្តិលាភ បន្ទប់លេខ២៤ ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សៅ ចិត្រា ភេទប្រុ អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ ហើយ សមត្ថកិច្ចរឹបអូសបានាម្សៅក្រាមពណ៌ស សង្ស័យមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ស្មើទម្ងន់ ៩៩៣ក្រាមនិង៤៩មីលីក្រាម។ ចំណែកករណីទី៣ ធ្វើឡើងនៅម៉ោង១និង៣០នាទីរសៀលថ្ងៃទី៧មិថុនាឆ្នាំ២០២១ នៅចំណុច គល់ស្ពានស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌខណ្ឌទួលគោរក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចាប់បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ថៃតាំ ភេទប្រុ អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ និងរឹបអូសបានវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ៣កញ្ចប់តូច ស្មើទម្ងន់១គីឡូក្រាម២៩៤ក្រាមា និង៣៩មីលីក្រាម។ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner