កសិករជាង២ពាន់គ្រួសារ ទទួលបានពូជដំណាំផ្សេងៗ ពីមន្ទីរ​កសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង

អត្ថបទដោយ៖
ជា សេឌី

Video https://fb.watch/61x3bqpmEt/

ពូជដំណាំសាកវប្បកម្ម  និងដំណាំកសិ-ឧស្សាហកម្ម ត្រូវបានរដ្ឋបាលខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង ចុះចែកជូនដល់ប្រជាពលរដ្ឋនៅតាមបណ្ដាឃុំ/ស្រុក/ក្រុង ប្រមាណជាង២ពាន់គ្រួសារ ក្នុងការចូលរួមចំណែកដោះស្រាយនូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលលើក្រុមគ្រួសារកសិករនីមួយៗផងដែរ។

          នៅក្នុងពិធីចែកពូជដំណាំកសិកម្មនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះដែរមន្ត្រីជំនាញបានធ្វើការណែនាំពីវិធីបច្ចេកទេសបង្ហាញជូនដល់បងប្អូនប្រជាកសិករ ក្រោយទទួលយកពូជដំណាំទាំងនេះទៅដាំដុះឲ្យទទួលបាននូវទិន្នផលខ្ពស់។

ក្នុងសកម្មភាពចុះចែកពូជដំណាំផ្សេងៗនេះ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ដំណាំដែលចែកជូនដល់សមាជិកបណ្តុំអាជីវកម្ម ទាំងអស់រួមមាន៖ ដំណាំស្រូវ.ក្រូចពោធិ៍សាត់.ចន្ទី.និងឬស្សីផ្អែម រួមទាំងសម្ភារៈកសិកម្មមួយចំនួនទៀត ។ លោកបន្តថា ពូជទាំងអស់ដែលមន្ទីរកសិកម្មចែកជូនប្រជាពលរដ្ឋខាងលើនេះ គឺជាពូជថ្មីដែលធន់ និងអាកាសធាតុ ធន់និងជំងឺ ថែមទាំងផ្ដល់នូវទិន្នផលយ៉ាងច្រើនផងដែរ ។

          យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបង្ហាញថា    ផលិតផលសម្រេចបានកន្លងមកនេះ បណ្ដុំអាជីវកម្មទូទាំងខេត្តសរុប១២៧ ស្មើនិងជាង៥ពាន់គ្រួសារ ។ បណ្ដុំអាជីវកម្មទាំងនោះមានដូចជា៖ បណ្ដុំអាជីវកម្មកៅស៊ូ.ស្វាយចន្ទី.ស្រូវដំឡូងមី.ស្វាយកែវរមៀត.ការចិញ្ចឹមមាន់ជ្រូក.គោ.ឫស្សីផ្អែម.ម្នាស់.ក្រូចពោធិ៍សាត់.ត្រី និងបន្លែជាដើម ។

ជាមួយគ្នានោះ ឯកឧត្តម ម៉ុម សារឿនអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ផងដែរថា៖នាដើមរដូវវស្សានេះ គឺជាឱកាសសម្រាប់បង្ករបង្កើនផលរបស់កសិករទូទាំងខេត្ត សុំឲ្យកសិករទាំងអស់រួសរាន់ខិតខំដាំដំណាំក្រោយពីបានពូជពីមន្ទីរកសិកម្មបានផ្ដល់ជូនទៅ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ និងជំរុញដល់កសិករ ឲ្យដាំដំណាំទាន់ដើមរដូវវស្សា និងចិញ្ចឹមសត្វឲ្យបានកាន់តែច្រើន និងបន្ថែមលក់ទៅកាន់ទីផ្សារ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពប្រចាំ ៕ម៉ា វិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner