រដ្ឋបាលលោក ចូ បៃដិន មានផែនការចែកចាយវ៉ាក់សាំង Pfizer ចំនួន៥០០លានដូសដល់ប្រទេសជិត១០០ក្នុងរយៈពេល២ឆ្នាំខាងមុខ (មានវីដេអូ)

អាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានគម្រោងនឹងចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក ហ្វាយហ្សឺ (Pfizer) ចំនួន៥០០លានដូសដល់ប្រទេសជិត១០០ក្នុងរយៈពេល២ឆ្នាំខាងមុខ នេះបើតាមប្រភពចំនួន៣ដែលដឹងពីរឿងនេះ ប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃពុធម្សិលមិញ ។ 

ប្រភពដដែលបានអោយដឹងទៀតថា សហរដ្ឋអាមេរិកអាចនឹងចែកចាយវ៉ាក់សាំងចំនួន២០០លានដូសនៅក្នុងឆ្នាំនេះ ហើយ៣០០លានដូសផ្សេងទៀតនៅឆមាសទីមួយឆ្នាំក្រោយ ជូនទៅដល់៩២ប្រទេសដែលមានប្រាក់ចំណូលទាប និងសហភាពអាហ្វ្រិកផងដែរ ។ ការបរិច្ចាគនឹងត្រូវធ្វើឡើងតាមរយៈកម្មវិធីខូវ៉ាក់ របស់អង្គការសុខភាពពិភពលោក (WHO) ដែលចែកចាយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ។ 

កម្មវិធីនេះដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធសកលសម្រាប់ការចាក់ថ្នាំបង្ការរោគ (GAVI) ។ ចំនែកឯប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងប្រកាសពីកិច្ចព្រមព្រៀងខាងលើ នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងអំឡុងកិច្ចប្រជុំកំពូល G7 នៅអង់គ្លេស ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner