ការសិក្សាថ្មីមួយរបស់អ៊ុយរ៉ាហ្គាយបង្ហាញថា វ៉ាក់សាំងចិន Sinovac អាចកាត់បន្ថយអត្រាស្លាប់ដោយសារកូវីដបានជាង៩៥ភាគរយ (មានវីដេអូ)

អ៊ុយរ៉ាហ្គាយ អត្រាស្លាប់បង្កឡើងដោយសារជំងឺកូវីដ១៩ ក្នុងចំណោមប្រជាជនអ៊ុយរ៉ាហ្គាយ មានអាយុពី១៨ ដល់ ៦៩ឆ្នាំ ដែលទទួលបានការចាក់វ៉ាក់សាំងចិន Sinovac ត្រូវបានកាត់បន្ថយដល់ទៅជាង៩៥ភាគរយ នេះបើតាមរបាយការណ៍ចុងក្រោយនៃប្រសិទ្ធិភាពវ៉ាក់សាំងរបស់ក្រសួងសុខាភិបាលអ៊ុយរ៉ាហ្គាយ ។

រយៈពេល២សប្តាហ៍ក្រោយ បន្ទាប់ពីចាក់ដូសទីពីរនៃវ៉ាក់សាំង CoronaVac ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន Sinovac អត្រាស្លាប់ក្នុងចំណោមប្រជាពលរដ្ឋអ៊ុយរ៉ាហ្គាយអាយុចាប់ពី១៨ ដល់ ៤៩ឆ្នាំ ត្រូវបានកាត់បន្ថយ៩៥.៣ភាគរយ និងក្នុងចំណោមអាយុចាប់ពី៥០ ដល់ ៦៩ឆ្នាំត្រូវបានកាត់បន្ថយ៩៥.២ភាគរយ ។ ជាងនេះទៅទៀតនោះ វ៉ាក់សាំង CoronaVac ក៏បានកាត់បន្ថយលទ្ធភាពនៃការធ្លាក់ខ្លួនឈឺធ្ងន់៩៤.៤ភាគរយ ក្នុងចំណោមអ្នកមានអាយុក្រោម៤៩ឆ្នាំ និង ៩២.២ភាគរយ ក្នុងចំណោមអ្នកមានអាយុ៥០ ដល់ ៦៩ឆ្នាំ ។

សម្រាប់រយៈពេល១៤ថ្ងៃ ក្រោយការចាក់វ៉ាក់សាំងដូសទីពីរ លទ្ធភាពនៃការឆ្លងកូវីដ១៩ ក្នុងចំណោមមនុស្សអាយុចាប់ពី១៨ ដល់៤៩ឆ្នាំត្រូវបានកាត់បន្ថយរហូតដល់៦៤.៥ភាគរយ និង ៦១.៥ភាគរយ ក្នុងចំណោមមនុស្សអាយុចាប់ពី៥០ ដល់ ៦៩ឆ្នាំ ។ គិតមកទល់ពេលនេះ ៣០ភាគរយ នៃប្រជាជនសរុបរបស់អ៊ុយរ៉ាហ្គាយ ទទួលបានការចាក់គ្រប់ពីរដូស ហើយ៥៦ភាគរយទទួលបានមួយដូសដំបូងនៃវ៉ាក់សាំង Sinovac Pfizer និង AstraZeneca ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner