ប្រធានាធិបតីចិន ៖ បរិស្ថានវិទ្យា គឺជាធនធាន និងទ្រព្យសម្បត្តិរបស់យើង… យើងគួរតែការពារបរិស្ថាន ដូចជាការពារភ្នែករបស់យើងដែរ (មានវីដេអូ)

ចិន៖ ក្នុងអំឡុងដំណើរទស្សនកិច្ចពិនិត្យខេត្តឆីងហៃ នៅថ្ងៃអង្គារសប្តាហ៍នេះប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិរក្សអេកូឡូស៊ី ហើយថា បរិស្ថានវិទ្យាគឺជាធនធាន និងកំណប់ទ្រព្យនៃអេកូឡូស៊ី ។

ប្រធានាធិបតីចិនលោក ស៊ីន ជិនពីង នៅថ្ងៃអង្គារសប្តាហ៍នេះដែរ ក៏បានធ្វើទស្សនកិច្ចនៅតំបន់កាងឆា ក្នុងខេត្តហៃប៉ី នៃតំបន់ស្វយ័តទីបេ ដើម្បីត្រួតពិនិត្យការអភិរក្សអេកូឡូស៊ីរបស់បឹងឆីងហៃ ជាផ្នែកមួយនៃដំណើរទស្សនរបស់មេដឹកនាំកំពូលចិនរូបនេះ នៅភាគពាយ័ព្យប្រទេសចិន ។

លោក ស៊ី បានសង្កត់ធ្ងន់ថា យើងគួរតែការពារបរិស្ថាន ដូចជាការពារភ្នែករបស់យើងដែរ ដោយការកត់សម្គាល់នេះ ធ្វើឡើងនៅក្នុងសម័យសភាប្រចាំឆ្នាំរបស់ប្រជាជនចិន ដែលហៅកាត់ថា NPC ប្រចាំឆ្នាំ នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ ។ ឆីងហៃក៏បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការការពារអេកូឡូស៊ី និងការអភិវឌ្ឍបៃតងតាមរបៀបសម្របសម្រួល ដើម្បីលើកកម្ពស់សុខាមាលភាពប្រជាជនផងដែរ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner