រដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ ជម្រុញលំហូរពាណិជ្ជកម្មតាមច្រកព្រំដែននៃប្រទេសទាំង២ (Video Inside)

រដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ បានជួបពិភាក្សាទ្វេភាគីរវាងគ្នានៅក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសចិននា សប្តាហ៍នេះ និងភាគីទាំង២ បានជម្រុញទំហំពាណិជ្ជកម្មឲ្យកើនដល់១៥ពាន់លានដុល្លារកំណត់ដោយប្រមុខដឹក នាំរាជរដ្ឋាភិបាលនៃប្រទេសទាំង២។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងកម្ពុជាក្នុងឆ្នាំ២០២០ មាន ចំនួន៧ប៊ី លាននិង២៣៦លានដុល្លារអាមេរិក ដែលកើនឡើង២៣%បើធៀបទៅនឹងឆ្នាំ២០១៩។ ចំណែកក្នុងឆ្នាំ ២០២០ កម្ពុជានាំចេញទៅកាន់ប្រទេសថៃមានចំនួន១ប៊ីលាន១៤៨លានដុល្លារ និងថៃនាំចូលមកកម្ពុជា មាន ចំនួន៦ ប៊ីលាននិង៨៩លានដុល្លារអាមេរិក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner