រាជធានីពន្យល់កម្មកររោងចក្រហ្វ័រត្រេសដែលរត់ចេញពីកន្លែងយកសំណាក (Video Inside)

រាជធានីភ្នំពេញ បានប្រញាប់ចុះទៅពន្យល់កម្មករនិងកម្មការីនីក្នុងរោងចក្រហ្វ័រត្រេស ក្នុងខណ្ឌដង្កោនៅថ្ងៃទី ១០មិថុនានេះ ក្រោយមានហេតុការណ៍រត់គេចរបស់កម្មករទាំងនោះក្នុងពេលមានក្រុមគ្រួពេទ្យចុះយកសំណាក រកកូវីដ១៩។

កម្មករនៃរោងចក្រ ហ្វរ័ត្រេស ត្រូវគេរាយការណ៍ថា បានរត់ចេញពីរោងចក្រកាលពីយប់មិញខណៈ ក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាកជាលើកទី១។ ក្រុមកម្មករត្រូវគេរាយការណ៍ថា ចង់ឲ្យក្រុមគ្រូពេទ្យ បញ្ជាក់លិខិតថាពួកគេដែលទើបបានយកសំណាកលើកដំបូងនោះ ជាការយកសំណាករួចរាល់ ប៉ុន្តែគ្រូ ពេទ្យ បញ្ជាក់ថា ការអាចបញ្ជាក់បាន លុះត្រាតែមានការយកសំណាកលើកទី២។ ដោយភាពមិនចុះសម្រុងគ្នាលើវិធាន ការអនាម័យនោះ កម្មករបានបង្កភាពអនាធិបតេយ្យ ដោយមិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យើយ និងពួកគេបាននាំគ្នារត់ចេញពីក្នុងរោងចក្រចេញមកខាងក្រៅដែលបំពាននឹងវិធានសុខាភិបាល។

ក្នុងការចុះពន្យល់ កម្មករនិងកម្មការីនីនៅថ្ងៃនេះ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានពន្យល់អំពីនីតិវិធីនៃវិធានអនាម័យបង្កាជម្ងឺកូវីដ ១៩ និងអំពាវនាវដល់កម្មករ-កម្មការិនី ទាំងអស់ ត្រូវសហការជាមួយរដ្ឋបាលរាជធានី, មន្រ្តីអាជ្ញាធរមូលដ្ឋាន, មន្រ្តីសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ នៅក្នុងការងារពិនិត្យសំណាកនិងការងារធ្វើចត្តាឡីស័ក។

រាជធានីភ្នំពេញដែលមានការឆ្លងខ្លាំងជាងគេមកទល់ពេលនេះ គឺមួយចំនួនធំត្រូវគេរកឃើញបានឆ្លងមក លើក្រុមកម្មករនិងកម្មការីនីតាមរោងចក្រ។ រដ្ឋបាលរាជធានីក្នុងសប្តាហ៍នេះ បានស្នើរកកិច្ចសហការពីក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធ្វើបញ្ជីស្នាក់នៅរបស់កម្មករនិងកម្មការិនី  ឲ្យបានច្បាស់លាស់ ដើម្បី បង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរមូលដ្ឋាន អាចគ្រងគ្រងស្ថិតិស្នាក់នៅដិតដល់លើការស្នាក់នៅរបស់កម្មករ ឈានទៅការកាត់ផ្ដាច់ឱ្យបាននូវការរីក រាលដាលជំងឺកូវី-១៩។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner