កម្ពុជាចាក់វ៉ាក់សាំងបានលើមនុស្ស២៧,៧៦ភាគរយ នៅទូទាំងប្រទេស (Video Inside)

ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជាបានប្រមាណ២៧,៧៦% នៃចំនួនប្រជាជនដែលគ្រោង នឹងចាក់ជាង១០លាននាក់ ខណៈបណ្តាប្រទេសមួយចំនួននៅលើសកលលោកនៅតែប្រឈមនឹងកង្វះវ៉ាក់សាំង នៅឡើយនោះទេ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រ ជាពលរដ្ឋបានចំនួន២លាន៧សែន៧ម៉ឺន៦១១នាក់ហើយដែលស្មើនឹង២៧,៧៦% ក្នុងនោះ អ្នកបានទទួលការ ចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន២លាន២សែន៧ម៉ឺន៩ពាន់៥៧៥នាក់។យោងតាមផែនការ របស់រាជរដ្ឋាភិ បាល កម្ពុជាគ្រោងនឹង ពង្រីកការចាក់វ៉ាក់សាំងលើពលរដ្ឋ ឲ្យបានរហូតដល់ចំនួន១៣លាននាក់ ដែលស្មើនឹង វ៉ាក់សាំង២៦លានដូស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner