គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ការលុបចោលការបោះឆ្នោតសាកល្បងថ្ងៃ២០មិថុនា (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញលិខិតសម្រេចការលុបចោលការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្រោយលិខិតស្នើមួយរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែនក្នុងលិខិតមួយចុះថ្ងៃទី២៩មិថុនាឆ្នាំ២០២១មកកាន់ប្រធានគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតបានសរសេរស្នើសុំរកការលុបចោលការបោះឆ្នោតសាកល្បងដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២០មិថុនាខាងមុខនេះ ក្រោម «ស្ថានភាពជាក់ស្តែងនៃការរីករាលដាលនៃជម្ងឺកូវីដ១៩នៅក្នុងព្រះរាជាណាចក្រ កម្ពុជា…»។

កម្ពុជាកំពុងរងនឹងរលកវាយលុកនៃជម្ងឺឆ្លងរាតត្បាតកូវីដ១៩ជាលើកទី៣ក្នុងសហគមន៍ ដោយគ្រាន់ តែរយៈពេលជាង១០០ថ្ងៃកន្លងមកនេះ សន្ទុះឆ្លងមានជាង៣ម៉ឺនករណីនិងការស្លាប់មានជាង២០០នាក់ ដែលជា តួលេខខ្ពស់មិនធ្លាប់ជួបប្រទះក្នុងការធ្លាប់ផ្ទុះឆ្លង២លើករួចមកហើយកន្លងមកនេះ។ តំណាងគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតលោកអនុប្រធាននុតសុខុម នៅល្ងាចថ្ងៃពុធទី៩មិថុនា បានចេញសេចក្តីសម្រេចមួយ បញ្ជាក់ថាការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២១ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី២០ មិថុនានៅក្នុងឃុំនិងសង្កាត់នៃគោលដៅចំនួន២៥កន្លែងក្នុងរាជធានីនិងតាមបណ្តាខេត្ត ត្រូវបានលុបចោលទាំង អស់វិញ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner