ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៥ពាន់៤១៨នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃទី១០មិថុនានេះបានថយចុះចំនួន២៩១ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការចូលក្នុងសហគមន៍កាលពីថ្ងៃពុធមានចំនួន៦៧១ករណី ចំណែកការឆ្លងក្នុងសហគមន៍នៅថ្ងៃព្រហស្បតិ៍ នេះ មានចំនួន៣៨០ករណី។ នេះជាតួលេខថយចុះខ្លាំងបំផុតមួយបើប្រៀបធៀបនឹងការឆ្លងក្នុងខែឧសភាដែលក្នុង មួយថ្ងៃៗការឆ្លងគិតជាមធ្យមធ្លាប់តែមានជាង៥០០ករណីនោះ។ ក្នុងខែឧសភាកន្លងមកនេះ ការឆ្លងពេញមួយ ខែមានចំនួន១ម៉ឺន៦ពាន់៣៤៨ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈរយៈពេល ១១០ថ្ងៃមក បានកើនឡើងដល់៣ម៉ឺន៥ពាន់៤១៨នាក់ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី១០ខែមិថុនា ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៣ម៉ឺន៦ពាន់៦៦៦នាក់, ការស្លាប់សរុបមានចំនួន៣០០នាក់ក្រោយការស្លាប់ថ្មីចំនួន ១១នាក់ក្នុងរយ:ពេល២៤កន្លងមកនេះ , ចំណែកការព្យាបាលជាសះស្បើយសរុបមានចំនួន២ម៉ឺន៩ពាន់៨០៧ នាក់ក្រោយការព្យាបាលជាសះស្បើយចំនួន៧៦០នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner