ខេត្តស្វាយរៀង រកឃើញការឆ្លង២៨នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកមានវិជ្ជមានកូវីដថ្មីចំនួន២៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងទាំងនោះ រួមមាន១៦នាក់ជាកម្មករនិងកម្មការិនីនៅតាមរោងចក្រនានា និងក្រៅ ពីនោះអ្នកឆ្លងមាននៅក្រុងស្វាយរៀង៣នាក់, ស្រុកស្វាយជ្រំ២នាក់, ស្រុកចន្ទ្រាម្នាក់,  និងស្រុករមាសហែក ម្នាក់។ 

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់១៧៤នាក់, ព្យបាលជាសះស្បើយចំនួន ៧៣៦នាក់, កំពុងសម្រាកព្យាបាលចំនួន៤៣០នាក់ និងមានអ្នកស្លាប់ចំនួន៧នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner