ខេត្តកំពង់ចាម រកឃើញឆ្លងថ្មី២០នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២០នាក់ទៀតហើយ នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះ ដែលជាតួលេខកើនជាងពីម្សិលម៉ិញចំនួន២នាក់ ។ ខេត្តកំពង់ចាមកាលពីម្សិលម៉ិញបានរកឃើញអ្នកឆ្លង កូវីដថ្មីចំនួន១៨នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងកូវីដ១៩ថ្មីនៅថ្ងៃនេះ សុទ្ធតែជាការឆ្លងនៅក្នុងសហគមន៍ ដែលបានឆ្លងលើពលរដ្ឋមានអាសយដ្ឋាននៅក្នុងស្រុកកងមាសចំនួន ៥នាក់, ស្រុកជើងព្រៃ៥នាក់,ស្រុកព្រៃឈរ ៣នាក់់, ស្រុកបាធាយ២នាក់, ស្រុកស្រីសន្ធរ ២នាក់,ស្រុកកំពង់សៀម ២នាក់ និងស្រុកស្ទឹងត្រង់ចំនួនម្នាក់ ។

ខេត្តកំពង់ចាម គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងសរុបចំនួន១ពាន់ ១៣៥នាក់, ព្យាបាលជាសះស្បើយ ចំនួន៧០៤ នាក់ រួមទាំងការព្យាបាលជាសះស្បើយ ១៥ នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀត ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner