ភូមិ៤ក្នុងខេត្តសៀមរាបត្រូវបានដាក់ជាតំបន់ក្រហម ក្រោយការរកឃើញមានមនុស្សស្លាប់ (Video Inside)

ភាពពាក់ព័ន្ធនឹងបុរសម្នាក់ដែលបានស្លាប់ដោយសារជម្ងឺកូវីដ១៩នៅក្នុងខេត្តសៀមរាប បានជម្រុញឲ្យរដ្ឋបាល ខេត្តត្រូវដាក់ភូមិចំនួន៤ជាតំបន់ក្រហម។យោងតាមរដ្ឋបាលខេត្តភូមិទាំង៤ដែលកំណត់ជាតំបន់ក្រហមនៅថ្ងៃទី ១០មិថុនានោះ គឺភូមិរការធំ, ភូមិព្រៃធំ, ភូមិចន្លោង និងភូមិស្រងែ ដែលស្ថិតក្នុងសង្កាត់ស្រងែ ក្រុងសៀមរាប។

ការសម្រេចកំណត់តំបន់ក្រហមក្នុងភូមិទាំង៤នោះ ក្រោយមានមរណភាពបុរសអាយុ៥៦ឆ្នាំម្នាក់ដោយសារជម្ងឺ កូវីដ១៩ដែលមានអាសយដ្ឋាននៅភូមិព្រៃធំ។ បុរសឈ្មោះ ឃុន ឃាន បានស្លាប់នៅព្រឹកថ្ងៃទី១០មិថុនា ឆ្នាំ ២០២១។ បុរសនោះត្រូវគេរាយការណ៍ថាមាន ទំនាក់ ទំនងស្មុគស្មាញជាមួយប្រជាពលរដ្ឋដែលរស់ នៅក្នុង តំបន់នៃភូមិទាំង៤នោះ។

យោងតាមរដ្ឋបាលខេត្ត កូនប្រុសម្នាក់អាយុ៣២ឆ្នាំរបស់បុរសដែលស្លាប់នោះ និងភ រិយារបស់កូនប្រុសនោះ ក៏ត្រូវគេរកឃើញមានកូវីដ១៩ផង ដែរ។ បុរស អាយុ៣២ឆ្នាំនោះ គឺជាបុគ្គលិកបើកបររថ យន្តធនាគារអេស៊ីលីដាសាខាសូទ្រនិគម។  

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner