ខេត្តកំពង់ឆ្នាំង ផ្អាកការធ្វើដំណើរតាមរថយន្តតាក់ស៊ី (Video Inside)

ខេត្តកំពង់ឆ្នាំង បានផ្អាកការធ្វើដំណើរតាមរថយន្តតាក់ស៊ីទំាងអស់ពីក្រុងកំពង់ឆ្នាំង ទៅកាន់រាជធានីភ្នំពេញ ក្រោយការរកឃើញមានអ្នកឆ្លងតាមរយៈក្រុមបើកបរតាក់ស៊ី។ សេចក្តីជូនដំណឹងរបស់សាលាក្រុងកំពង់ឆ្នាំង ថ្ងៃទី១០មិថុនា បានបញ្ជាក់ថា ការផ្អាកនេះដោយសារជម្ងឺកូវិដ១៩បច្ចុប្បន្ន កំពុងឆ្លងរាលដាលយ៉ាងខ្លាំង តាម រយៈអ្នកបើកបររថយន្តតាក់ស៊ី។

សេចក្តីជូនដំណឹង បានណែនាំអ្នកបើកបររថយន្តតាក់ស៊ីទំាងអស់ ត្រូវទៅយក សំណាកនៅទីតំាងបេនឡានផ្សារលើក្រុងកំពង់ឆ្នាំង។ សាលាក្រុងកំពង់ឆ្នាំងបានណែនាំប្រជាពលរដ្ឋធ្វើដំណើរ ត្រូវផ្អាកការធ្វើដំណើរតាមរថយន្តតាក់ស៊ី នៅក្នុងក្រុងកំពង់ឆ្នាំង។

សេចក្តីជូនដំណឹង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ជិះរថយន្តតាក់ស៊ី ជាមួយឈ្មោះ សោមឡុង នៅភូមិឃ្លាំងប្រាក់ សង្កាត់ផ្អេរ និងឈ្មោះ ញូង វណ្ណា នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវប្រញាប់មកយកសំណាកជាបន្ទាន់។ រដ្ឋបាលក្រុងកំពង់ ឆ្នាំង បានដាស់តឿនផងដែរ ចំពោះបុគ្គលណាមិនព្រមអនុវត្តតាមការអំពាវនាវ នឹងចាត់វិធានការតាមនីតិវិធី ច្បាប់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner