ខេត្តប៉ៃលិន រកឃើញការឆ្លង៨នាក់ (Video Inside)

ខេត្តប៉ៃលិននៅក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨នាក់ ដែល ជាតួលេខថយចុះជាងកាលពីម្សិលមិញចំនួនម្នាក់ ។ ខេត្តប៉ៃលិនកាលពីទី៩មិថុនា បានរកឃើញអ្នកមានវិជ្ជមាន កូវីដ១៩ ចំនួន៩នាក់ ។

យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងកូវីដ១៩ថ្មីទាំង៨នាក់នៅថ្ងៃនេះ សុទ្ធជាករណីឆ្លងនៅក្នុង សហគមន៍ទាំងអស់ ដែលជាពលរដ្ឋនៅក្រុងប៉ៃលិនម្នាក់ និងជាស្រុកសាលាក្រៅចំនួន ៧នាក់ ។ ខេត្តប៉ៃលិននៅ ថ្ងៃនេះ ត្រូវបានគេបញ្ជាក់ថា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន២១នាក់ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner