កម្ពុជានិងប្រទេស៧ជំទាស់សំណើវៀតណាមពន្យាកីឡាស៊ីហ្គេម (Video Inside)

សមាជិកភាគច្រើនរួមទាំងកម្ពុជាផងដែរ បានជំទាស់នឹង សំណើរបស់វៀតណាមដែលចង់ពន្យាការប្រកួត ស៊ីហ្គេមដែលត្រៀមធ្វើនៅចុងឆ្នាំ២០២១។ ប្រទេសវៀតណាម ដែលគ្រោងធ្វើជាម្ចាស់ផ្ទះនៃការប្រកូតកីឡាស៊ី ហ្គេមលើកទី៣១រវាងពីថ្ងៃទី២១វិច្ឆិកា ដល់ថ្ងៃទី២ធ្នូ ឆ្នាំ២០២១ បានស្នើដល់បណ្តាប្រទេសជាសមាជិក រកការ លើកពេលទៅធ្វើនៅឆ្នាំ២០២២ជំនួសវិញ ដោយសារតែវិបត្តិ ជំងឺកូវីដ-១៩។ ការស្នើនោះ បានជម្រុញឲ្យ ការិយា ល័យសហព័ន្ធកីឡាស៊ីហ្គេមបានធ្វើការកោះប្រជុំបន្ទាន់ មួយកាលពីថ្ងៃពុធ។ អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានថ្លែងថាប្រទេសភាគច្រើនជាសមាជិករបស់កីឡាស៊ីហ្គេមបានជំទាស់ ចំពោះសំណើនោះ។

សម្លេងជំទាស់នោះ ត្រូវគេបញ្ជាក់ថាមាន៨ប្រទេសរួមមានប្រុយណេ, កម្ពុជា, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី, ថៃនិងប្រទេសទីម័រខាងកើត។ ប្រទេស២ដែលបោះឆ្នោតគាំទ្រគឺមានតែវៀតណាមនិងប្រទេសមីយ៉ាន់ ម៉ា, ចំណែកប្រទេសឡាវបានបោះឆ្នោតអនុប្បវាទ។

ការិយាល័យសហព័ន្ធកីឡាស៊ីហ្គេម បានថ្លែងថាគេនឹងធ្វើកិច្ចការនេះជាមួយនឹងគណៈ កម្មាធិការរៀបចំកីឡាស៊ី ហ្គេមរបស់វៀតណាមក្នុងរយៈពេល២សប្តាហ៍ទៅមុខទៀតនេះដើម្បីការរកដំណោះ ស្រាយដើម្បីដាក់ជូនក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេមដើម្បីរកការសម្រេចនិងអនុម័ត។ យោងតាមលោកវ៉ាត់ចំរើន សេណារីយោចំនួន ៣ ត្រូវគណៈកម្មាធិការជាតិអូឡាំពិកវៀតណាម នឹងលើកស្នើទៅរដ្ឋាភិបាលរបស់ខ្លួន។ សេណារីយោទី១ គឺគម្រោង ការប្រកួតចាស់ដដែលរវាងពីថ្ងៃទី២១វិច្ឆិកាដល់ថ្ងៃទី២ខែធ្នូ ឆ្នាំ២០២១, សេណារីយោទី២ ការអាចពន្យាពេល រហូតដល់ខែឧសភា-មិថុនា ឬខែកក្កដា ឆ្នាំ២០២២, ចំណែកសេណារីយោ ទី៣ គឺអាចពន្យាពេលវែង ដែលបន្ទាប់ ពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជារួម គឺនៅឆ្នាំ២០២៥ ដែលត្រូវវេនប្រទេសថៃធ្វើម្ចាស់ផ្ទះ ឬស៊ីហ្គេម ឆ្នាំ២០២៧ ដែលប្រទេសប្រុយណេនឹងធ្វើជាម្ចាស់ផ្ទះ ប្រទេសវៀតណាមអាចស្នើសុំធ្វើម្ចាស់ផ្ទះ ក្នុងចន្លោះពីរលើកនេះ ប៉ុន្តែ អ្វីដែលសំខាន់ គឺថាតើម្ចាស់ផ្ទះទាំងពីរប្រទេសនេះព្រមផ្តល់សិទ្ធិឲ្យវៀតណាមឬយ៉ាងណា? លោក វ៉ាត់ ចំរើន បានថ្លែងថា នៅថ្ងៃទី២៤មិថុនា ឆ្នាំ២០២១ នឹងមានកិច្ចប្រជុំចុងក្រោយមួយដែលនឹងបញ្ជាក់ថាតើរដ្ឋាភិបាល វៀតណាមនឹងត្រូវជ្រើសយកសេណារីយោណាមួយក្នុងចំណោមសេណារីយោទាំង៣នោះ? ហើយតើគណៈកម្មា ធិការជាតិអូឡាំពិកជាតិទាំងអស់ដែលជាសមាជិកនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍សម្រេចយកឬក៏មិនយក៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner