ក្រសួងអប់រំរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមតាមវេទិកាឌីជីថល (Video Inside)

ក្រសួងអប់រំគ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១តាមវេទិកាឌីជីថល ដើម្បីលើកកម្ពស់ការសិក្សា របស់សិស្សដែលរៀនតាមវិធីសាស្ត្រថ្មី។ ក្រសួងអប់រំបានជួនដំណឹងនៅថ្ងៃទី១០មិថុនានេះជុំ វិញគម្រោងមួយ ឈ្មោះ “បំណងប្រាថ្នា” សម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ដល់ទី១២ មកពីគ្រឹះស្ថានសិក្សា រដ្ឋ និងឯកជនទូទាំង ប្រទេស។

ព្រឹត្តិការណ៍ “បំណងប្រាថ្នា” មានគោលដៅ លើកកម្ពស់ការរៀនរបស់សិស្សដោយ វិធីសាស្រ្តរៀន បែបថ្មី គឺការរៀនតាមបែបសហការ, ការរៀនដោយការត្រិះរិះពិចារណា, ការរៀនដោយការដោះ ស្រាយបញ្ហា និងការរៀនដោយការបង្កើតគម្រោង, ការគាំទ្រដល់សិស្សក្នុងការសម្រេចបានដល់កម្រិតកំពូល នៃពុទ្ធិសម្បទា ដែលទទួលបានពីការមេរៀននីមួយៗនៅក្នុងកម្មវិធីសិក្សាជាតិ ដោយយកទៅបង្កើតជាគម្រោង និង  ការលើក ទឹកចិត្តដល់ការចែករំលែក, ការពិភាក្សា, ការកែលម្អ និងការដកស្រង់បទពិសោធក្នុងចំណោម សិស្សានុសិស្ស នូវស្នាដៃលទ្ធផលគម្រោងដែលពួកគេបង្កើតបាន។

ក្រសួងអប់រំបានបញ្ជាក់ថា សិស្សានុ សិស្ស ដែលចូលរួម ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនោះ នឹងទទួលបានការលើកទឹកចិត្តពីក្រសួងអប់រំ នូវការបន្ថែមពិន្ទុ សម្រាប់លទ្ធ ផលនៃការសិក្សាប្រចាំឆ្នាំ ប្រសិនបើពិន្ទុនៃគម្រោងនោះបានលើសពី៧០%ឡើងទៅ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner