ចាប់គ្រឿងញៀនជិត៤គីឡូ ក្នុងការបង្ក្រាប៣ករណីក្នុងរាជធានី (Video Inside)

គ្រឿងញៀនជិត៤គីឡូក្រាមត្រូវបានរឹបអូសក្នុងការបង្ក្រាប៣ករណីផ្សេងគ្នាក្នុងរាជធានីភ្នំពេញ។យោងតាមមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន ការបង្ក្រាបក្នុង ករណីទី១ធ្វើឡើងនៅវេលាម៉ោង៨កន្លះថ្ងៃទី៤មិថុនាឆ្នាំ២០២១ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិប៉ប្រក សង្កាត់កាកាប ក្នុងខណ្ឌពោធិ៍សែនជ័យ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ សេងស៊ីនួន ហៅ ម៉ាលីស ភេទស្រី អាយុ ៣២ឆ្នាំ និងឈ្មោះ អ៊ុក ធី ភេទប្រុស អាយុ ៣៧ឆ្នាំ។ សមត្ថិច្ចបានរឹបអូសវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់១គីឡូ ក្រាម៥៨៧ក្រាម និង៨៤មីលីក្រាម។

ការបង្ក្រាបក្នុងករណីទី២ បានធ្វើ នៅរំលងអាធ្រាតឈាន ចូលថ្ងៃទី៧មិថុ នាឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ សម្បត្តិលាភ បន្ទប់លេខ២៤ ស្ថិតក្នុងភូមិដើមគរ សង្កាត់ ជ្រោយចង្វារ នៃ ខណ្ឌជ្រោយចង្វារ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សៅ ចិត្រា ភេទប្រុស អាយុ ២៩ឆ្នាំ ដោយបាន រឹបអូសម្សៅក្រាមពណ៌សមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ទម្ងន់ ៩៩៣ ក្រាមនិង៤៩ មីលីក្រាម។

ចំណែកការបង្ក្រាបក្នុងករណីទី៣ បានធ្វើឡើង នារសៀលថ្ងៃទី៧មិថុនាឆ្នាំ២០២១ នៅចំណុចគល់ ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង នៃខណ្ឌខណ្ឌទួលគោក។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានចាប់ ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ថៃតាំ ភេទប្រុស អាយុ ៣០ឆ្នាំ និងរឹបអូសបានវត្ថុតាង គ្រឿង ញៀនប្រភេទមេ តំហ្វេតាមីន(ICE)១កញ្ចប់ធំ និង៣កញ្ចប់តូច ស្មើទម្ងន់១គីឡូ២៩៤ក្រាម និង៣៩មីលីក្រាម។ ជនសង្ស័យ និង វត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner