សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចែកអំណោយពលរដ្ឋរង្គ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកមណ្ឌល់សីម់ា

អត្ថបទដោយ៖
ធី ដា

ខេត្តកោះកុង ៖ នៅថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ ក្នុងបរិវេណវត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង) លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ៥៣គ្រួសារ កាលពីយប់ថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២១ ខូតខាត ស័ង្កសីចំនួន ១១៩សន្លឹក ហ្វីប្រូស៊ីម៉ង់ចំនួន ៤៣៩សន្លឹក ស្ថិតនៅឃុំប៉ាក់ខ្លង ឃុំពាមក្រសោប ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែ រក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
” ៣កុំ ៣ការពារ ២ចូលរួម”៖

  • ៣ការពារ ៖ លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
    -២ចូលរួម ៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។ សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គ.ក ត្រីខ ១ឡូ មី ១កេស ទឹកសុទ្ធឱរ៉ាល់ ១កេស ព្រមទាំងហ្វីប្រូស៊ីម៉ង់ចំនួន ៤៣៩សន្លឹក និងស័ង្កសីចំនួន ១១៩សន្លឹក តង់២ តាមរយៈអនុសាខាស្រុក ឆ្លើយតបទៅតាមទំហំនៃការខូចខាត ជាក់ស្តែងរបស់បងប្អូន ។ ដោយឡែកលោកជំទាវប្រធានក៏បាននាំយកទេយ្យទាន និងថវិកាមួយចំនួន ប្រគេនវត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង)ផងដែរ ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner