ប្រធានក្រុមការងារបក្សចុះជួយឃុំបន្ទាយស្ទោង ផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី 5 ឆ្នាំ2022

ខេត្តកំពង់ធំ ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានក្រុមការងារបក្សចុះជួយឃុំបន្ទាយស្ទោង អនុវត្តតាមការប្រគល់ភារកិច្ច របស់គណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំប្រជុំក្រុមការងារគណបក្សខេត្ត ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីផ្សព្វផ្សាយផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងប្រកាសសេចក្តីសម្រេចកែសម្រួល សមាសភាពក្រុមការងារ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង នៅព្រឹកថ្ងៃទី 11 ខែមិថុនាឆ្នាំ 2021 នៅក្នុងបរិវេណវត្តពោធិរោង ។

លោក ទិញ វឿន អនុប្រធានគណៈកម្មការបក្សឃុំ បានអានសេចក្តីសម្រេច ស្ដីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ និងលោក មាស សារុំ អនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានអានសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារថ្មីចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង រួចមក

ឯកឧត្តម សោម ស៊ុន បានអគុណក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត រួមទាំងសម្ភារៈថវិកា ដើម្បីបំពេញភារកិច្ចចិញ្ចឹមចលនានៅមូលដ្ឋាន ក្នុងការគ្រប់គ្រងពង្រឹងសមាជិកបក្សចាស់ និងការកសាងសមាជិកបក្សថ្មី នៅតាមមូលដ្ឋាននីមួយៗ ពិសេសក្នុងស្រទាប់យុវវ័យ បានយ៉ាងល្អប្រសើរ តាមផែនការដែលថ្នាក់លើបានកំណត់ ។

ឯកឧត្តម សោម ស៊ុន បានជំរុញឲ្យក្រុមការងារទាំងអស់ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ត្រូវបន្តរួមគ្នាអនុវត្តភារកិច្ចតាមប្រតិទិន ដែលគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានកំណត់និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះឲ្យទទួលបានជោគជ័យជាបន្តទៀត ក្នុងនោះក្រុមការងារ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិនីមួយៗ បានប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ អនុវត្តឲ្យសម្រេចជោគជ័យតាមផែនការ ៕
ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner