រថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿង បុកម៉ូតូពេញទំហឹងអូសជិត១០ម៉ែត្រ បណ្តាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានរងរបួសបាក់ជេីងឆ្វេងយ៉ាងធ្ងន់ធ្ងរ ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បានបើកបុកម៉ូតូជនរងគ្រោះពីក្រោយ និងកិនអូសជិត១០ម៉ែត្រ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ និងសមត្ថកិច្ចកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែង និងផ្លូវ២៧១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅកន្លែងកេីតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃេីញស្ត្រីម្នាក់ វ័យប្រហែល៤០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CB-5862 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់ចាំស្តុក ខណៈពេលនោះ ក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 5A-3181 បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរមកពីក្រោយ ហេីយបុកពីក្រោយម៉ូតូជនរងគ្រោះបត់មកឆ្វេងដៃកិនម៉ូតូអូសជិត២០ម៉ែត្រ ព្រមទាំងកិនជើងស្ត្រីខាងលេីម្ខាងរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ភ្លាមនោះ សមត្ថកិច្ចដែលឈរជេីងនៅគោលដៅកន្លែងកេីតហេតុ ក៏បានឃាត់ខ្លួនតៃកុងរថយន្តបង្កបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ព្រមទាំងទាក់ទងទៅខាងរថយន្តសាមុយឱ្យមកដឹកស្ត្រីរងគ្រោះបញ្ចូនទៅសង្គ្រោះបន្ទាន់ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យ ចុះមកធ្វេីការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ឆៃហួត និងភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner