ជនសង្ស័យ ៣នាក់ជាមួយថ្នាំញៀនជាង ១គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបនៅខេត្តបាត់ដំបង

យោងតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ការបង្ក្រាបនោះ ធ្វើឡើងនៅម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១១មិថុនាឆ្នាំ២០២១ នៅចំណុចភូមិអូរស្ងួត ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ រួមមានឈ្មោះ ជួន ណារីនភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះ ស៊ុយ ពិសិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ សែម សុខមាន ភេទប្រុស អាយុ៣៥ឆ្នាំ។ អ្នកទាំង៣រស់នៅ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ជាមួយគ្នានោះ សមត្ថកិច្ចរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន៨ថង់ ទម្ងន់១ពាន់១៣៨ក្រាម៩៧មីលីក្រាម,
មេតំហ្វេតាមីនយ៉ាម៉ាWYចំនួន២៨គ្រាប់ទម្ងន់២ក្រាម៤០មីលីក្រាម និងវត្ថុតាងមួយចំនួនទៀត។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner