ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ច្បារអំពៅ២ ឃាត់ខ្លួនពីបទលួចម៉ូតូ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដែលក្រុមការងារទូរទស្សន៍ អប្សរា ទទួលបាននៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១នេះ មានករណី លួច (ម៉ូតូ) នៅចំណុចមុខផ្ទះលេខ៦២០ ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១០ ម្សិលមិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ។

លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាល ច្បារអំពៅ២ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ លាបថេង ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ អ៊ុល រដ្ឋា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ ខ្មៅ ជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ ។

លោកនាយប៉ុស្ដិ៍ច្បារអំពៅ២ បានឲ្យដឹងថា ៖ មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាក Suzuki Smash ពណ៌ស គ្មានផ្លាកលេខមានសណ្តោងរ៉ឺម៉កនៅចំណុចកើតហេតុ រួចដើរចូលក្នុងផ្ទះ ពេលនោះស្រាប់តែមានជនសង្ស័យចំនួន០២នាក់ មាន ឈ្មោះ អ៊ុល រដ្ឋា និងឈ្មោះ ខ្មៅ នាំគ្នាធ្វើសកម្មភាពដោះរ៉ឺម៉កចេញ រួចលួចយកម៉ូតូជនរងគ្រោះម៉ាកខាងលើ បន្ទាប់មកជន រងគ្រោះចេញមកឃើញស្រែកចោរៗដេញចាប់បានជនសង្ស័យឈ្មោះ អ៊ុល រដ្ឋា យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណេកជនសង្ស័យឈ្មោះ ខ្មៅ ជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីកសាងសុំណុំរឿងបញ្ចូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner