ប្រធានផ្នែកបច្ចេកវិទ្យារបស់ Alibaba ៖ នៅឆ្នាំក្រោយ នឹងមានរថយន្តបើកបរដោយស្វ័យប្រវត្តិចំនួន១ពាន់គ្រឿងដឹកទំនិញជូនអតិថិជននៅក្នុងប្រទេសចិន (មានវីដេអូ)
ចិន៖ ប្រធានបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន Alibaba លោក Cheng Li បានប្រកាសថា នៅឆ្នាំ២០២២ខាងមុខ នឹងមានរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Cainiao ចំនួន១ពាន់គ្រឿង ដឹកទំនិញជូនអតិថិជនក្នុងប្រទេសចិន ហើយវានឹងកើនឡើងជាបន្តបន្ទាប់ ។
ការអះអាងបែបនេះរបស់លោក Cheng Li បានកើតមានឡើងស្របពេលដែលក្រុមហ៊ុនលក់ទំនិញយក្ស និងបច្ចេកវិទ្យារបស់ចិនមួយនេះ បានប្រកាសនឹងបង្កើតរថយន្តដឹកទំនិញបើកបរដោយស្វ័យប្រវត្តិ ក្នុងការជួយសម្រួលដល់ការងារដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន Cainiao ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន ។
គួរកត់សម្គាល់ ការប្រកាសរបស់ក្រុមហ៊ុន Alibaba ធ្វើឡើងក្នុងគ្រាដែលវិស័យដឹកជញ្ជូនទំនិញនៅក្នុងប្រទេសចិនកំពុងតែមមាញឹក និងសម្បូរទៅដោយក្រុមហ៊ុនផ្សេងៗជាច្រើនដែលបានបង្កើតនូវរថយន្តបើកបរដោយស្វ័យប្រវត្តិផងដែរ ៕ ប្រភព៖ Reuters
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។