ក្រុមហ៊ុន Apple ជួលអតីតបុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុន BMW និង Canoo អោយជួយដល់គម្រោងផលិតរថយន្ត (មានវីដេអូ)
អាមេរិក៖ ក្រុមហ៊ុន Apple ប្រកាសថា ខ្លួនបានជួលអតីតបុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Canoo អោយជួយជ្រោមជ្រែងដល់គម្រោងផលិតរថយន្តរបស់ខ្លួន ។
ប្រភពបានអោយដឹងថា លោក Ulrich Kranz នឹងត្រូវធ្វើការជាមួយលោក Doug Field ដែលជាអតីតអ្នកដឹកនាំការផលិតរថយន្ត Model 3 របស់ក្រុមហ៊ុន Tesla ហើយអ្នកទាំងពីរនឹងត្រូវចាប់ដៃជាមួយក្រុមហ៊ុនមួយចំនួនទៀត ដើម្បីជំរុញការផលិតរថយន្តរបស់ Apple ដែលនឹងគ្រោងប្រកាសបង្ហាញជាផ្លូវការនៅឆ្នាំ២០២៤ ។
គួរកត់សម្គាល់ ថ្មីៗនេះបានលេចធ្លាយព័ត៌មានថា ក្រុមហ៊ុន Apple បានជួបពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតអាគុយសម្រាប់រថយន្តអគ្គិសនីធំៗចំនួនពីររបស់ចិន ហើយគ្រោងនឹងជួបជាមួយក្រុមហ៊ុនមួយចំនួនទៀតដែលស្ថិតនៅក្នុងឧស្សាហកម្មយានយន្ត ៕ ប្រភព៖ Reuters
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។