ចិន​ត្រៀម​បញ្ជូន​អវកាសយានិក​ ​ទៅ​ទី​ស្ថា​នី​យ៍​អវកាស​ថ្មី​របស់​ខ្លួន​

ប្រទេស​ចិន​កំពុង​រៀបចំ​បញ្ជូន​អវកាសយានិក​របស់​ខ្លួន​ទៅកាន់​ទី​ស្ថា​នី​យ៍​អវកាស​ថ្មី​របស់​ប្រទេស​នេះ​នៅ​ក្នុង​ជើង​ហោះហើរ​មួយ​ ​ដោយ​គ្រោង​នឹង​ធ្វើឡើង​ ​នាស​ប្តាហ៍​ក្រោយ​ នេះបើតាមការចេញផ្សាយរបស់ AP ថ្មីៗនេះ។

រ៉ុក្កែ​ត​ ​Long​ ​March​-2​F​ ​Y​12 ​នឹង​ដឹក​យានអវកាស​ ​She​n​z​h​ou-12 ​និង​អវកាសយានិក​ ​៣​ ​នាក់​ទៅកាន់​ស្ថា​នី​យ៍​អវកាស​ ​T​i​an​h​e​ ​ដែល​រដ្ឋាភិបាល​ចិន​បាន​ដាក់​ចូល​ទៅ​ក្នុង​បញ្ជី​តារាវិថី​ ​កាលពី​ចុងខែ​មេសា​កន្លងទៅ​។

​អវកាសយានិក​ទាំង​ ​៣​ ​នាក់​នឹង​ស្ថិតនៅ​ស្ថា​នី​យ៍​រយៈពេល​ ​៣​ ​ខែ​ ​ដោយ​នៅ​ទីនោះ​ពួកគេ​នឹង​បញ្ចប់​ការងារ​ថែទាំ​ផ្នែក​អវកាស​និង​ ​ធ្វើ​ការពិសោធន៍​ ​ស្រាវជ្រាវ​ថ្មីៗ​បន្ថែម​ទៀត​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​៕​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner