ប្រធានាធិបតីអាមេរិក៖ ការបរិច្ចាគវ៉ាក់សាំងដ៏ធំសម្បើម គឺជាការបញ្ចូលថាមពលដ៏អស្ចារ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 (មានវីដេអូ)

អង់គ្លេស ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគូសបញ្ជាក់ថា ការបរិច្ចាគវ៉ាក់សាំង ហ្វាយហ្សឺ (Pfizer)ចំនួន៥០០លានដូស ដល់បណ្ដាប្រទេសក្រីក្រនៅជុំវិញពិភពលោក នឹងក្លាយជាការបញ្ចូលថាមពលដ៏អស្ចារ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ។

ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា សហរដ្ឋអាមេរិកកំពុងបរិច្ចាគវ៉ាក់សាំង ៥០០លានដូសដោយគ្មានភ្ជាប់លក្ខខណ្ឌអ្វីទាំងអស់… វ៉ាក់សាំងរបស់យើងមិនមានបញ្ចូលសម្ពាធណាមួយ ដើម្បីបង្ខំ ឬចង់បានសម្បទានមកវិញនោះទេ… យើងកំពុងធ្វើដើម្បីសង្រ្គោះជីវិតមនុស្ស ។

គួរកត់សម្គាល់ ការអត្ថាធិប្បាយខាងលើនេះរបស់លោក បៃដិន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer លោក Albert Bourla នៅឯឆ្នេរ Carbis Bay ប្រទេសអង់គ្លេស មុននឹងលោកត្រូវចូលរួមកិច្ចប្រជុំកំពូល G7 ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner