ពលកម្មកុមារលើពិភពលោក កើនដល់១៦០លាននាក់ហើយ
អត្ថបទដោយ៖
លន់ សារ៉ាត
ទីភ្នាក់ងារ UNICEF របស់អង្គការសហប្រជាជាតិបានចេញផ្សាយ នៅថ្ងៃនេះថា នៅទូទាំងពិភពលោក ចំនួនពលកម្មកុមារបានកើនដល់១៦០លាននាក់ កើនឡើង ៨.៤លាននាក់ ពោលគឺ៨.៤លានកុមារ ត្រឹម៤ឆ្នាំចុងក្រោយ ក្នុងនោះ រាប់លាននាក់បន្ថែមទៀតកំពុងប្រឈមដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ១៩ទៀតផង។
ស្ថាប័នមួយនេះក៏បានជំរុញឲ្យមានកិច្ចប្រឹងប្រែងទ្វេដងបន្ថែមទៀត ក្នុងកិច្ចបញ្ចប់ពលកម្មកុមារ កម្រិតពិភពលោក។
UNICEF ក៏បានបង្ហាញរូបភាព១សន្លឹកនៃកុមារឈ្មោះ Mohammad វ័យ១២ឆ្នាំ ដែលធ្វើការជាអ្នកយួរវ៉ាលី នៅស្ថានីយ៍រថភ្លើងមួយ នៅក្នុងក្រុងបង់ក្លាដេសទៀតផង៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ