ខេត្តឧត្ដរមានជ័យ ប្រកាសរកឃើញករណីកូវីដ-១៩ ចំនួន០៤ ករណី និងជាសះស្បើយ០២ នាក់ បន្ថែមទៀត
អត្ថបទដោយ៖
Kien Sereyvuth
រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន០៤ ករណី និងជាសះស្បើយ០២ នាក់ បន្ថែមទៀត នាថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១០៦ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១០១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៥ករណី និងបានព្យាបាលជាសះស្បើយចំនួន ៣២ករណី កំពុងសម្រាកព្យាបាលចំនួន ៧៤ករណី។