រដ្ឋបាលខេត្តព្រះសីហ ប្រកាសបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែម
អត្ថបទដោយ៖
Kien Sereyvuth
រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២១ បានបន្តប្រកាសផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃទៀត គិតចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ កឺដើម្បីធានាការបារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់សង្គម។