ទូតចិនថ្វាយព្រះពរសម្តេចម៉ែ ដែលនឹងមានព្រះជន្មគម្រប់៨៥ព្រះវស្សានៅថ្ងៃទី១៨មិថុនា (Video Inside)
សម្តេចម៉ែដែលនឹងមានព្រះជន្មគម្រប់៨៥ព្រះវស្សានៅថ្ងៃទី១៨មិថុនាខាងមុខនេះ បានទទួលការថ្វាយព្រះពរ ពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា។ សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុ ទ្រង់ព្រះប្រសូតនៅថ្ងៃទី ១៨មិថុនាឆ្នាំ១៩៣៦។
ឯកអគ្គរដ្ឋទូតចិនលោកលោក Wang WenTian បានអញ្ជើញថ្វាយព្រះពរសម្តេចម៉ែក្នុង ព្រះបរមរាជវាំងកាលពីថ្ងៃទី១០មិថុនា។ លោក Wang WenTian បានពាំនាំនូវពាក្យពេចន៍របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសចិន នូវការសាកសុខទុក្ខនិងថ្វាយព្រះសព្ទសាធុការពរជ័យ ថ្វាយសម្ដេចព្រះមហាក្សត្រីនៃប្រទេសកម្ពុជា។សម្ដេចម៉ែជាទីគោរពសក្ការៈ បានថ្លែងអំណរគុណចំពោះសេចក្តីនឹករឭកនិងពាក្យពេចន៍សួរព្រះរាជសុខទុក្ខ របស់ថ្នាក់ដឹកនាំចិន។