ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានកើនជាង២លាន៧សែន៩ម៉ឺននាក់ (Video Inside)
ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានកើនបន្ថែម ០កណ្តក់សញ្ញា១៩ភាគរយបន្ថែមទៀត។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១០មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋបានចំនួន២លាន៧សែន៩ម៉ឺន៤ពាន់៨៩៤នាក់ ហើយដែលស្មើនឹង២៧,៩៥%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះអ្នកបានចាក់ វ៉ាក់សាំងដូសទី២រួចមានចំនួន២លាន៣សែន៣ម៉ឺន៣ពាន់៤១៦នាក់។ កម្ពុជាកំពុងសម្រុកបង្ហើយចុងក្រោយ នៃការចាក់វ៉ាក់សាំងឈានរកការបញ្ចប់ដំណាក់កាលទី១នៅក្នុងរាជធានីនិងខេត្តកណ្តាល។
យោងតាមគម្រោង ដំណាក់កាលចាក់វ៉ាក់សាំងក្នុងជំហានទី១ក្នុងរាជធានីនិងខេត្តកណ្តាលនឹងគ្រោងបញ្ចប់នៅពាក់កណ្តាលខែ កក្កដា។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ក្នុងសប្តាហ៍នេះថារាជរដ្ឋាភិបាលមានគម្រោងពង្រីកការចាក់ វ៉ាក់សាំងនៅទូទាំងប្រទេសឲ្យបានរហូតដល់ចំនួន១៣លាននាក់ ដែលស្មើនឹង វ៉ាក់សាំង២៦លានដូស។