ការជម្រុញរុះរើសំណង់អនាធិបតេយ្យបណ្តែតទឹកទើបបានជាង១៧០ទេ ក្នុងចំណោមច្រើនពាន់កន្លែង (Video Inside)
ការជម្រុញការរុះរើសំណង់អនាធិបតេយ្យបណ្តែតទឹកក្នុងទន្លេក្នុងរាជធានីភ្នំពេញបានបន្តថែមទៀត។ សេចក្តីរាយការណ៍បានបង្ហាញថាក្នុងខណ្ឌចំនួន៥ សំណង់បែត្រីខុសច្បាប់ជាង៨០០កន្លែង ទើបតែបានរុះរើស្ម័គ្រចិត្ត ចំនួនជាង៨០កន្លែងទេ, ចំណែកសំណង់ផ្ទះបណ្តែតទឹកជាង៧៨០កន្លែងទៀតទើបបានរើចំនួនជិត៩០កន្លែង ផងដែរសរុបជាង១៧០កន្លែងក្នុងចំណោមសំណង់អនាធិបតេយ្យច្រើនពាន់កន្លែងនៅលើផ្ទៃទឹកទន្លេ។ អាជ្ញាបានដាក់ឳសានវាទការរុះរើដោយស្ម័គ្រចិត្តនោះ ត្រឹមថ្ងៃទី១២មិថុនា នៅមុនការប្រើកម្លាំងចុះរុះរើតាមការអនុវត្ត ច្បាប់។