ខេត្តព្រៃវែង មានអ្នកឆ្លងថ្មី៤២នាក់ (Video Inside)
ខេត្តព្រៃវែង បានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខកើនឡើងជាងម្សិលមិញចំនួន២នាក់ ។ ខេត្តព្រៃវែងកាលពីម្សិលមិញបានរកឃើញអ្នកឆ្លងកូវីដ ១៩ចំនួន ៤០នាក់ ។
យោតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៤២នាក់នៅថ្ងៃនេះ គឺរួមមានករណីឆ្លងនៅក្នុងសហ គមន៍ដែលមានចំនួន២៣នាក់ និង១៩នាក់ដទៃទៀត ជាការឆ្លងលើពលករដែលទើបត្រលប់មកពីប្រទេសថៃ ។ អ្នកឆ្លងកូវីដ១៩ថ្មីទាំង ៤២នាក់នោះ មានអាសយដ្ឋាននៅក្នុងក្រុងព្រៃវែងចំនួន ៨នាក់, ស្រុកព្រះសេ្តច ៩នាក់, ស្រុកពារាំង ៧នាក់, ស្រុកស្វាយអន្ទរ ៤នាក់, ស្រុកកំចាយមារ ៤នាក់, ស្រុកស៊ីធរកណ្ដាល ៤នាក់, ស្រុកពាមជរ ៣នាក់, ស្រុកពោធិ៍រៀង ២នាក់ និងស្រុកកញ្ជ្រៀចចំនួនម្នាក់ ។
ខេត្តព្រៃវែងគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨២៤នាក់, ព្យាបាលជាសះស្បើយចំនួន ៣៥៦នាក់, អ្នកកំពុងទទួលការព្យាបាលចំនួន៤៦០នាក់ និងមានស្លាប់ចំនួន៨នាក់ ៕