ខេត្តសៀមរាប មានអ្នកឆ្លងកូវីដថ្មី៤៥នាក់ (Video Inside)

ខេត្តសៀមរាប បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤៥នាក់ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជា តួលេខថយចុះចំនួន៤នាក់ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ ។ ខេត្តសៀមរាបកាលពីម្សិលម៉ិញបានរកឃើញអ្នក ឆ្លងកូវីដ១៩ចំនួន៤៩នាក់ ។

យោងតាមរដ្ឋបាលខេត្ត ករណីឆ្លងថ្មីទាំង៤៥នាក់នោះ គឺជាករណីឆ្លងនៅក្នុង សហគមនចំនួន៤០នាក់ និងការឆ្លងលើពលករទើបត្រលប់មកពីប្រទេសថៃចំនួន ៥នាក់ ។ អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋមានអាសយដ្ឋាននៅក្នុងក្រុងសៀមរាបចំនួន២៤នាក់, ស្រុកសូទ្រ និគមន៍៦នាក់, ស្រុកជីក្រែង៤នាក់, ស្រុកប្រាសាទបាគង ៤នាក់, ស្រុកក្រឡាញ់ ៣នាក់, ស្រុកពួក ២នាក់, ស្រុក ស្រីស្នំ ម្នាក់ និងជស្រុកវ៉ារិនចំនួន ម្នាក់ផងដែរ ។

ខេត្តសៀមរាបគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៤៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន១០៦នាក់ ដោយរាប់បញ្ចូលទាំងអ្នកជាសះស្បើយ៣នាក់ ថែម ទៀតនៅថ្ងៃនេះ។ ខេត្តសៀមរាប មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ២នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner