មន្ទីរបញ្ចកោណប្រកាសផ្ដល់កញ្ចប់ថវិកាជំនួយសន្តិសុខចំនួន១៥០លានដុល្លារដល់អ៊ុយក្រែន (មានវីដេអូ)

អាមេរិក មន្ទីរបញ្ចកោណ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសផ្ដល់កញ្ចប់ថវិកាជំនួយសន្តិសុខចំនួន១៥០លានដុល្លារដល់អ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពការ ពារជាតិរបស់ប្រទេសមួយនេះ ។

មន្ទីរបញ្ចកោណបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា កញ្ចប់ថវិកាជំនួយខាងលើនេះ គឺតំណាងអោយមូលនិធិដែលនៅសេសសល់ ដែលត្រូវបានលៃលកទុកដោយសភា សម្រាប់គំនិតផ្តួចផ្តើមជំនួយសន្តិសុខដល់អ៊ុយក្រែន (USAI) នៅក្នុងឆ្នាំសារពើពន្ធ២០២១ ដែលនឹងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ។

គួរកត់សម្គាល់ សហរដ្ឋអាមេរិកនឹងផ្តល់អោយអ៊ុយក្រែននូវប្រព័ន្ធរ៉ាដាប្រឆាំងគ្រាប់កាំភ្លើងធំ និងប្រឆាំងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ក៏ដូចជាប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធ Electronic Warfare ឧបករណ៍ជម្លៀសពេទ្យយោធា ការបណ្តុះបណ្តាល និងឧបករណ៍ផ្សេងៗដទៃទៀត ដើម្បីបង្កើនសុវត្ថិភាពប្រតិបត្តិការ និងសមត្ថភាពមូលដ្ឋានទ័ពអាកាសអ៊ុយក្រែនផងដែរ ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner