យានរ៉ូបូតចល័តរបស់ចិន Zhurong បង្ហាញរូបភាពថ្មីៗនៃទេសភាពនៅលើផ្ទៃភពព្រះអង្គារមកកាន់ផែនដី (មានវីដេអូ)

ចិន៖ រដ្ឋបាលអវកាសចិន CNSA បានបញ្ចេញរូបភាពថ្មីៗ នៃទេសភាពរបស់ផ្ទៃដីពណ៌ក្រហមរបស់ភពព្រះអង្គារ (Mars) នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលថតបានដោយយានរ៉ូបូតចល័ត ជូរ៉ុង (Zhurong) ។

យាននេះបានចុះទៅដល់លើផ្ទៃភពអង្គារ កាលពីខែឧសភាកន្លងទៅ នាំឲ្យចិនក្លាយជាប្រទេសទីពីរនៅលើផែនដី ដែលបានសម្រេចជោគជ័យបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក ។ រូបភាពថ្មីៗខាងលើត្រូវបានបង្ហាញជាសាធារណៈ ក្នុងកម្មវិធីមួយរៀបចំឡើងនៅរដ្ឋធានីប៉េកាំង ។

គួរកត់សម្គាល់ យានរ៉ូបូតចល័ត ជូរ៉ុង ជាផ្នែកសំខាន់ជាងគេនៃបេសកកម្ម ធានវិន-១ (Tiawen-1) ដែលជាបេសកកម្មភពអង្គារលើកដំបូងបង្អស់ប្រទេសចិន ។ ក្រៅពីយានចល័តលើដី បេសកកម្ម ធានវិន-១ ក៏មានផ្កាយរណប ដែលកំពុងគោចរជុំវិញភពអង្គារ និងសម្រាប់ផ្ទេរទិន្នន័យ ក៏ដូចជាការទំនាក់ទំនងរវាងយាន ជូរ៉ុង និងក្រុមការងារចិននៅលើផែនដីផងដែរ ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner