AMS បើកទំព័រជីវិតការងារយុវវ័យតាមខ្សែភាពយន្ដ «ព្រះនាងកង្កែប»

អត្ថបទដោយ៖
AMS

Apsara Media Services ហៅកាត់ថា AMS ចាប់ផ្ដើមផលិតខ្សែភាពយន្ដថ្មីមួយ ឆ្លុះបញ្ចាំងពីជីវិតការងារយុវវ័យកម្ពុជាសម័យថ្មី ដោយជ្រើសយកចំណង សាច់រឿងថា «ព្រះនាងកង្កែប»។ ហេតុអ្វីបានជា «ព្រះនាងកង្កែប» ជាខ្សែភាពយន្ដបើកឆាករបស់ AMS? 

លោកស្រី នុត រត្ថា នាយិការប្រតិបត្តិ AMS 3E បានលើកឡើងថា ៧០% នៃក្រុមការងាររបស់ AMS ជាយុវវ័យ ហើយអ្វីដែលធ្វើឲ្យលោកស្រីចាប់អារម្មណ៍នោះ គឺយកជំនាញផ្សេងៗគ្នារបស់ពួកគាត់ ទៅធ្វើការរួមគ្នា ដើម្បីសម្រេចបានលទ្ធផលដែលចង់បានមួយ។ រឿងរ៉ាវដែលលោកស្រីបានជួបកន្លងមក គឺអ្នកខ្លះមានជំនាញហើយពូកែ ប៉ុន្តែខ្សោយ Soft Skill។ អ្នកខ្លះទៀតពូកែទាំងព្រម តែអ្វីដែលយុវវ័យភាគច្រើន មិនបានគិតដល់នោះ គឺការកសាងក្រុមការងារល្អ។ ដូច្នេះហើយបានជា AMS សម្រេចចិត្តលើកយក «ព្រះនាងកង្កែប» មកដាក់ជាសារបង្កប់សាច់រឿង ជូនយុវវ័យក្នុងប្រទេសយើង ទស្សនាកម្សាន្ដ។

« ព្រះនាងកង្កែប ជាខ្សែភាពយន្ដនិយាយពីស្នេហា និងការងាររបស់ក្មេងៗ ប៉ុន្តែយើងក៏មាន Message ជាច្រើន ដើម្បីផ្ដល់ជូនអ្នកទស្សនាផងដែរ »។ លោកស្រី បន្ថែម។ 

ខ្សែភាពយន្ដ «ព្រះនាងកង្កែប» បានរៀបចំពិធីសែនក្រុងពាលី កាលពីថ្ងៃសុក្រ ទី ១១ ខែមិថុនា កន្លងទៅនេះ វេលាម៉ោង ៩ ព្រឹក នៅទីស្នាក់ការកណ្ដាល សសយក ភ្នំពេញ។ ក្នុងថ្ងៃក្រុងពាលីនោះ លោក អ៊ូច មករា ជាអ្នកគ្រប់គ្រងផ្នែកផលិតភាពយន្ដនេះ បាននិយាយថា «ព្រះនាងកង្កែប» នឹងចាប់ផ្ដើមថតនៅចុងខែ មិថុនា នេះ ហើយសាច់រឿងដែលលើកយក គឺនិយាយពីយុវវ័យមួយក្រុមធ្វើការងារផ្នែក ស្ថាបត្យកម្ម និងរចនាផ្ទៃខាងក្នុង ឬហៅថា Interrior Deisng។ យ៉ាងណាក៏ដោយ ការផលិតរបស់ក្រុមការងារយើង គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនឲ្យមានការជួបជុំមនុស្សលើសពី ១៥ នាក់នោះទេ។

តួអង្គមានដូចជា កញ្ញា កាម៉ុងរ៉ាត់ , លោក ឃុន , កញ្ញា អូវ៉ាន់ទីន , លោក FARA និងលោក បញ្ញា។ សាច់រឿងនេះ កាម៉ុតរ៉ាត់ ជាព្រះនាងកង្កែប ដើរតួជាកូនខ្មែរកាត់ឡាវ មានអត្តចរឹតចូលចិត្តនិយាយច្រើន លេងច្រើន ធ្វើឲ្យតួប្រុសខឹង និងទើសគ្រប់ពេល។

បង្ហាញចំណាប់អារម្មណ៍ក្នុងកម្មវិធីក្រុងពាលីភាពយន្ដនេះ កញ្ញា កាម៉ុងរ៉ាត់ បានប្រាប់ថា កញ្ញាសប្បាយផង ភ័យផង ក្រោយពេលក្រុមការងារបានប្រាប់ថា កញ្ញា ត្រូវបានជាប់ Casting ជាតួអង្គ ព្រះនាងកង្កែប ព្រោះបើតាមមើលទៅ Script របស់អ្នកដឹកនាំ តួអង្គព្រះនាងកង្កែបហ្នឹង មានចរឹតប្លែកៗច្រើន ។ យ៉ាងណាក៏ដោយ កញ្ញា នឹងប្ដេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការសម្ដែងជូនអ្នកទស្សនាខ្សែភាពយន្ដនេះ។

មិនខុសគ្នាពី កាម៉ុងរ៉ាត់ ប៉ុន្មានទេ កញ្ញា អូវ៉ាន់ទីន ដែលត្រូវបានជ្រើសជាតួអង្គស្រីស្អាតផ្ដាច់គេ ក្នុង Office របស់ខ្សែភាពយន្ដនេះ អូវ៉ាន់ទីន បញ្ជាក់ថា កញ្ញារីករាយនឹងការដើរតួរជាតួអង្គស្រីស្អាតប្រចាំ Office ដោយសារតែ កញ្ញា នៅខាងក្នុង និងក្រៅភាពយន្ដ មិនខុសគ្នាប៉ុន្មានទេ សម្រាប់ការតែខ្លួនបែប Cute Cute អញ្ចឹងនោះ។

«ព្រះនាងកង្កែប» នឹងចាក់ផ្សាយឆាប់ៗនេះ លើគេហទំព័រ AMS Infotainment។ ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior deisng។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរឹតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហារក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ ប៉ុន្តែការសម្រេចិត្តចុងក្រោយ នឹងមានបកស្រាយក្នុងសាច់រឿង ដែលនឹងចាក់បញ្ចាំងឆាប់ៗនេះ។ ចង់ដឹងសាច់រឿងបន្ទាប់ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា៎! អាចរកបាននៅលើហ្វេសបុកផេក និងគេហទំព័រ AMS Infotainment។ 

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner