ពលរដ្ឋ​ថៃ​ភាគច្រើន​ថា​ ​រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​កូ​វី​ដ​មិនជោគជ័យ​​តាមផែនការ ​បើ​តាម​ការស្ទង់មតិ​

ប្រជាជន​ភាគច្រើន​មិន​មានទំនុក​ចិត្ត​លើ​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​របស់​រដ្ឋាភិបាល​ ​ហើយ​យល់ឃើញ​ថា​ ​គោលដៅ​ថា​ចាក់​ឲ្យបាន​មនុស្ស​៥​០​លាន​នាក់​ ​ជាមួយនឹង​វ៉ាក់សាំង​១​០​០​លាន​ដូ​ស​ ​ត្រឹម​ចុង​ឆ្នាំ​២​០​២​១​នេះ​ ​គឺ​ទំនង​មិន​ទទួលជោគជ័យ​ទេ​ ​នេះ​បើ​តាម​លទ្ធផល​នៃ​ការស្ទង់មតិ​មួយ​ ​ស្រាវជ្រាវ​ដោយ​សកលវិទ្យាល័យ​ Su​an​ ​D​u​sit​ R​a​jab​hat​ ​ឬ​ ​ហៅ​គេ​ហៅថា​ ​ការស្ទង់មតិ​ Su​an​ ​D​u​sit​ ​Poll​ ​​​ចេញផ្សាយដោយ​ទីភ្នាក់ងារ​បាងកក​ប៉ុស្តិ៍​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៣​ ​មិថុនា​ ​២​០​២​១​នេះ​។​

​ប្រភព​ថា​ ​ការស្ទង់មតិ​នេះ​គឺ​ធ្វើឡើង​តាមរយៈ​អន​ឡា​ញ​ ​ចាប់ពី​ថ្ងៃ​ទី​៧​ ​ដល់​ ​១​០​ ​មិថុនា​ ​លើ​មនុស្ស​១​៤​៥​០​នាក់​ ​ទូទាំង​ប្រទេស​។​ ​ការស្ទង់មតិ​បាន​លើក​ហេតុផល​ថា​ ​មូលហេតុ​ដែល​មិន​ជឿជាក់​ដូចជា​ ​ជម្រើស​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​មាន​តិច​ ​ព័ត៌មាន​មិន​ច្បាស់លាស់នាំឲ្យភាន់ច្រលំ​ ​និង​កង្វះខាត​តួនាទី​ខាង​វិ​ស័យ​ឯកជន​ចូលរួម​នាំចូល​វ៉ាក់សាំង​ ​ជាដើម​។​

​គួរ​បញ្ជាក់​ថា​ ​ថៃ​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​តាំងពី​ថ្ងៃ​ទី​១​១​ ​មីនា​ ​២​០​២​១​ ​ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ចិន ​និង​អង់គ្លេស​ ​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១​០​ ​មិថុនា​ ​ចាក់​បាន​ប្រមាណ​ជាង​៤​លាន​នាក់​ ដូ​ស​ទី​១​ ​និង​ដូ​ស​ទី​២​ ​បានជា​ង​១​.​៥​លាន​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner