ប៉ាខឹម(ត្រីប្រៃ)ជាមុខម្ហូបបែបឡាវរបស់អ្នកខេត្តស្ទឹងត្រែង ភាគឦសានប្រទេស កំពុងពេញនិយម

អត្ថបទដោយ៖
ជា សេឌី

មុខម្ហូបឈ្មោះ ប៉ាខឹម ជាភាសាឡាវ បកប្រែជាភាសាខ្មែរ (ត្រីប្រៃ) ដែលអ្នកខេត្តស្ទឹងត្រែងបានចាត់ទុកថា ជាមុខម្ហូបដ៏វិសេសវិសាលមួយ ដែលនិយមចូលចិត្តទទួលទាននារដូវភ្លៀងធ្លាក់នេះ ។

ប៉ាខឹម (ត្រីប្រៃ) គឺគេតែងបានចាប់ផ្តើមធ្វើនៅក្នុងខែឧសភា និងមិថុនា ចំពេលដែលជារដូវត្រីមានពង ហើយត្រីដែលគេយកមកធ្វើប៉ាខឹមនោះ គឺប្រភេទត្រីរៀលដែលនៅសាច់ស្រស់ៗល្អ ។

របៀបធ្វើប៉ាខឹម (ត្រីប្រៃ) ដំបូងគេយកត្រីមកប្រឡាក់ជាមួយអំបិលច្របល់ចូលគ្នាឲ្យសព្វ ជាមួយនិងរំដេងដែលគេដំឲ្យទក់ ដើម្បីកាត់ខ្លិនឆ្អាប ។ បន្ទាប់មកគេយកទៅដាក់ក្នុងពាង ទុកឲ្យបានរយៈពេល១៥ថ្ងៃ ទើបយកស្រូវដែលគេលីងឲ្យឆ្អិនតិចៗ យកមកច្របល់ចូលគ្នាម្តងទៀតលុះបានរយះពេល១៥ថ្ងៃ ទៅ៣០ថ្ងៃក្រោយមកទៀត ទើបគេអាចយកមកបរិភោគបាន តាមចំណង់ចំណូលចិត្តអ្នកដែលចង់លាយគ្រឿង ។

សូមបញ្ជាក់ថា មុខម្ហូបប្រភេទនេះ គឺមានតែអ្នកខេត្តស្ទឹងត្រែងប៉ុណ្ណោះ ដែលមានជាប់ខ្សែស្រឡាយកាត់ឡាវ ដែលនិយមចូលចិត្តធ្វើ ឬបរិភោគប៉ាខឹម ឬត្រីប្រៃនេះ ។ ហើយ (ប៉ាខឹម) ជាភាសាឡាវបកប្រែមកជាភាសាខ្មែរ មានន័យថា (ត្រីប្រៃ) ។ រីឯតម្លៃវិញនោះ គេអាចលក់បានក្នុង១គីឡូ ពី២ម៉ឺនទៅ៣ម៉ឺនរៀល នៅលើទីផ្សារនៃខេត្តស្ទឹងត្រែង ភាគឦសានប្រទេសកម្ពុជា ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner