សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០គ្រួសារ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩
សៀមរាប៖ សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ បានដឹកនាំសមាជិក សមាជិកា ចុះចែកអំណោយដល់ពលរដ្ឋចំនួន២០គ្រួសារ និង ប្រជាការពារភូមិ២០គ្រួសារ ដែលមានជីវភាពខ្វះខាតនឹងរងផលប៉ះពាល់ពីជំងឺកូវិដ.១៩ នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ការចុះចែកអំណោយដល់ប្រជាពលរដ្ឋនេះ គឺធ្វើឡើងតាមការណែនាំរបស់ឯកឧត្តម ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។
លោក នួន ពុទ្ធារ៉ា អភិបាលនៃគណះអភិបាលក្រុងសៀមរាប មានប្រសាសន៏សំណេះសំណាល ក៏ដូចជាការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋអោយថែរក្សាសុខភាព និង សូមមេត្តាចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសឲ្យផុតពីជំងឺកូវីដ.១៩ ដ៏កាចសាហាវនេះ។ លោក បានបន្តថា ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងការចូលរួមសហការដោយបងប្អូនប្រជាពលរដ្ឋជាដើម ក្នុងការចូលរួមទប់ស្កាត់នៅជំងឺឆ្លងកូវីដ.១៩ សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ផៈ២០២១ គឺសំដៅឆ្ពោះទៅរកការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដឲ្យក្លាយជាឱកាស នៃការអភិវឌ្ឍន៍ក្នុងសង្គមជាតិនោះ។
លោក សឹង្ហ សំរិទ្ធិ អនុប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តសៀមរាប បានលើកឡើងផងដែរថា នៅក្នុងបរិបទកូវីដ.១៩នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត នូវការធ្វើរអនាម័យជាប្រចាំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។ ហើយអំណោយទាំងនេះ គឺបានមកពីសប្បុសជននានា ដែលបានឧបត្ថម្ភដល់សមាគមន៍ទុកសម្រាប់ចែកជូនដល់បងប្អូនពលរដ្ឋខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។
អំណោយប្រគល់ជូនប្រជាពលរដ្ឋចំនួន២០គ្រួសារនោះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២០kg ទឹកសុទ្ធ១កេស មីម៉ាម៉ា១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប ស្ករស១គីឡូ ប៊ីចេង១កញ្ចប់អំបិល១គីឡូ និងថវិការចំនួន២០០០០រៀល។ ដោយឡែក ចំបោះប្រជាការពារមានចំនួន២០នាក់ ក្នុងម្នាក់ៗ ទទួលបាន៖ ទឹកសុទ្ធ១កេស ម៉ាស១ប្រអប់ ទឹកអាល់កុល១ដប និងថវិការចំនួន២០០០០រៀល។ ជាមួយគ្នានោះ សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ក៏បានជូនដល់សាលាបឋមសិក្សាស្ទឹងថ្មីនៅម៉ាសចំនួន២០ប្រអប់ ទឹកអាល់កុល២០ដប ទឹកសុទ្ធ៥កេសផងដែរ៕ ដោយ ស៊ាន សុផាត